Author Archives: sunhoat

តម្លើងសាលកំព្យូទ័រ កិច្ចប្រជុំជាមួយដៃគូរ (ITC) តម្លើងសាលកំព្យូទ័រ កិច្ចប្រជុំជាមួយដៃគូរ (ITC)

តម្លើងសាលកំព្យូទ័រ

ថ្ងៃទី ០៥ និង ទី ០៦ ខែ មិថុនា ឆ្នាំ ២០១៩ សាស្ត្រាចារ្យនៃមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានដឹកនាំនិសិ្សត ជំនាញ ព័ត៌មានវិទ្យា តម្លើងកុំព្យូទ័រថ្មី ចំនួន ២០ គ្រឿង ក្នុងសាលកុំព្យូទ័រព័ត៌មានវិទ្យា សម្រាប់ធ្វើការអនុវត្តន៍ពេលសិក្សា។

កិច្ចប្រជុំជាមួយដៃគូរ (ITC)

ថ្ងៃទី ៣១ ខែមិថុនា ឆ្នាំ២០១៩ ព្រឹទ្ធបុរសស្តីទី លោក តូច ម៉ានិត អមជាមួយសាស្រ្តាចារ្យនៃមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យបាត់ដំបង បានអញ្ចើញចូលរួមប្រជុំពិភាក្សាការងារអំពី គម្រោងកែលម្អ ការអប់រំឧត្តមសិក្សា (HEIP) នៅ ITC រាជធានី ភ្នំពេញ។ កិច្ចប្រជុំបានផ្តួចផ្តើមនូវគំនិត កែលម្អ Curriculum ដើម្បីជាអតិភាព ក្នុងការដណ្តើមយកទីផ្សារការងារ នៅពេលនិស្សិតបញ្ចប់ការសិក្សា និង គំនិតផ្តួចផ្តើមក្នុងការបង្កើត ជំនាញថ្មី ចំនួនពីរ ក្នុងមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបន្ថែមទៀត ព្រមទាំងពិភាគ្សាអំពីវិធីសាស្ត្រក្នុងការពង្រឹងបន្ថែមនៅសមត្ថភាពធនធានមនុស្សក្នុងមហាវិទ្យាល័យ។